វីដេអូ៖ ការអប់រំគឺជាស្នូលសម្រាប់ការអភិវឌ្ឍប្រទេស ហើយក៏ជាប្រភពដ៏សំខាន់សម្រាប់ការកសាងសង្គមឱ្យមានការអភិវឌ្ឍល្អប្រសើរ។ សព្វថ្ងៃនេះ បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងលឿនរហ័ស ហើយកំពុងឥទ្ធិពលដ៏ខ្លាំងលើវិស័យអប់រំទូទាំងសកលលោក។ នៅកម្ពុជាក៏បានបញ្ចូលបច្ចេកវិទ្យាក្នុងការអប់រំដើម្បីពង្រឹងគុណភាពការសិក្សា និងបង្កើនសមត្ថភាពរបស់អ្នកសិក្សាផងដែរ។ សូមទស្សនាវីដេអូខាងក្រោមដែលផលិតដោយក្រសួងអប់រំ យុវជន និងកីឡា
អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥
សូមស្វាគមន៍មកកាន់អនុវិទ្យាល័យសាមគ្គី
សាលាអនុវិទ្យាល័យសាមគ្គី មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧-៧ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត
ខេត្តបាត់ដំបង ចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមស្រុកសំឡូត។
ការរីកចម្រើននៃបច្ចេកវិទ្យាបានផ្លាស់ប្តូរបរិបទនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាច្រើន។ ជាក់ស្ដែង
ការផ្សព្វផ្សាយព័ត៌មាន និងការទទួលព័ត៌មានក្លាយជារឿងងាយស្រួល មានល្បឿនលឿន និងទូលំទូលាយ
ដោយសារបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ
សាលាអនុវិទ្យាល័យសាមគ្គីក៏បានចូលរួមក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
និងបង្កើតវេបសាយនេះឡើងសម្រាប់ផ្តល់ព័ត៌មាន និងអនុវត្តសេវាកម្មផ្សេងៗដែលពាក់ព័ន្ធនឹងសាលារៀនរបស់យើង។
សម្រាប់ព័ត៌មានផ្សេងៗបន្ថែមសូមទំនាក់ទំនងមក៖
- លោក កែវ ប៊ុនធឿន នាយក 015 705 493
- លោក ទូច សុខខេង នាយករង 088 444 6748

គ្រូបង្រៀនសរុប ១៥ នាក់

សិស្សសរុប ៣៩០ នាក់

សិស្សភេទស្រីសរុប ២០១ នាក់

អគារសិក្សា ២ ខ្នង

បន្ទប់រៀនសរុប ៩ បន្ទប់

បណ្ណាល័យ ១ បន្ទប់

បន្ទប់ទីចាត់ការ ១ បន្ទប់
